មកដើរលេងបាន សូមអញ្ជើញដោយសប្បាយរីករាយ តែបើពាក់ពន្ធ័គ្រឿងញៀន ត្រូវតែចាប់ខ្លួន
កំពង់ស្ពឺ ÷ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងប្រចាំបញ្ជារនគរបាលក្រុងច្បារមន នឹងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ យ័ន្ត សង្ហារ អធិការនគរបាលក្រុងច្បារមន ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បានការចង្អុលណែនាំឲ្យកម្លាំងប្រចាំបញ្ជារនគរបាលក្រុងច្បារមន ធ្វើការល្បាត ពួន ស្ទាក់ ក្រុមក្មេងទំនើង បង្ក អុកឡុក តាមទីសាធារណៈ ក្នុងភូមិសាស្រ្ត នាថ្ងៃទី១១,១០,២០២៥ វេលាម៉ោង:០០,៣០ នាទី នៅចំណុចផ្សាររាត្រីសិត្ថនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប្រទះឃើញមុខសញ្ញា គួរឲ្យសង្ស័យក៏ ឃាត់សួរនាំ នឹងធ្វើការឆែកឆេ រកឃើញម្សៅក្រាម ពណ៍ស ថ្លា សង្ស័យថាគ្រឿងញៀន ចំនួន០១ កញ្ចប់ មធ្យម ។
សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ នឹងដកហូតបាន ម្សៅក្រាម សថ្លា០១ កញ្ចប់ , ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខកំពង់ស្ពឺ1U-7937 នឹងទូរស័ព្ទចំនួន០២ គ្រឿង យកមកកាន់អធិការដ្ឋាននគរបាលក្រុងច្បារមន ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់ការតាមនិតីវិធីច្បាប់ ៕