ពលរដ្ឋខ្មែរ ១១នាក់ ដែលឆ្លងដែនខុសច្បាប់ ត្រូវបានទាហានថៃចាប់ នៅខេត្តស្រះកែវ
ទាហានថៃ បានចុះល្បាតនៅតំបន់ព្រំដែនស្រះកែវ ហើយបានប្រទះឃើញ ពលរដ្ឋខ្មែរចំនួន ១១នាក់ ដើរចេញពីព្រៃដោយគ្មានឯកសារ។ ពួកគេត្រូវបានចាប់ខ្លួន ។
កម្លាំងទាហាន អង្គភាពបញ្ជាការដ្ឋានកងវរសេនាធំលេខ១៣ (កងអនុសេនាធំលេខ១៣០៣) បានដើរល្បាតតាមផ្លូវសន្តិសុខក្នុងឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ។
ប្រឈមនិងស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រជាពលរដ្ឋខ្មែរសរុប១១នាក់ប្រុស៧នាក់ ស្រី៤នាក់ ។ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណ ឬឯកសារចុះបញ្ជីពលករបរទេសពីបីសញ្ជាតិដែលត្រូវបានអនុញ្ញាតឱ្យរស់នៅក្នុងព្រះរាជាណាចក្រថៃនោះទេ។ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិខ្មែរទាំងអស់មកប្រគល់ឱ្យនគរបាលប៉ុស្តិ៍ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕