រថយន្តដឹកម្មករកម្មការិនីបុករះម៉ូត៣គ្រឿង បណ្តាលឱ្យមនុស្សប្រុសស្រីរងបួសស្រាល លើផ្លូវជាតិលេខ ៥១.៥ ត្រង់ចំណុចផ្លូវបំបែកជាបួនភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: រថយន្តដឹកម្មករកម្មការិនីបុករះម៉ូត៣គ្រឿង បណ្តាលឱ្យមនុស្សប្រុសស្រីរងបួសស្រាល លើផ្លូវជាតិលេខ ៥១.៥ ត្រង់ចំណុចផ្លូវបំបែកជាបួនភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី១៤ខែតុលាឆ្នាំ២០២៥។

មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយុិនដាយ ពណ៍ស គ្មានផ្លាក់លេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួនក្រោយពេលកើតហេតុ (មានដឹកកម្មករកម្មការិនីចំនួន៥០នាក់ ស្រី៣៥នាក់ មិនមានអ្នករបួស) បើកបរពីលិចទៅកើតមកដល់ចំណុចខាងលើបានប៉ះម៉ូតូចំនួន ៣គ្រឿង។

ប្រភពព័ត៌មានបានបញ្ជាក់ថា ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1G-0112 អ្នកបើកបរឈ្មោះ ប៉ុល ស៊ុយ ភេទប្រុស អាយុ៤៦ឆ្នាំនៅភូមិព្រៃសំបុក ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីត្បូងទៅជើងរួចបត់ឆ្លងផ្លូវទៅលិច បន្តបុករះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1X-6868 អ្នកបើកបរឈ្មោះ ឃីម ចាន់លី ភេទប្រុស អាយុ៣៤ឆ្នាំ ឌុបប្រពន្ធឈ្មោះ ស៊ុន ខ្នាអាយុ៣០ឆ្នាំនៅភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីជើងទៅត្បូងរួចបត់ទៅកើត។
និងបុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាក់លេខភ្នំពេញ 1CO-5875 អ្នកបើកបរឈ្មោះ ហេង ស៊ុន ភេទស្រី អាយុ២៥ឆ្នាំនៅភូមិពាំងកំផ្លង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីជើងទៅត្បូងរួចបត់ទៅកើត ។

សមត្ថកិច្ចបានបន្តទៀតថា ករណីខាងលើបណ្ដាលឱ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ:ដូចខាងក្រោម:របួសស្រាលមនុស្ស ៤នាក់ ស្រី២នាក់ (ប៉ុល ស៊ុយ.ឃីម ចាន់លី. ស៊ុន ខ្នា. ហេង ស៊ុន) ខូចម៉ូតូ ៣គ្រឿងស្រាលខូចរថយន្ត ១គ្រឿងស្រាល
ចំពោះវត្ថុតាងទាំង ៤គ្រឿងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងទងហើយភាគីទាំងសង់ខាងបានសម្រួលគ្នាបញ្ចប់៕

You might also like