ប្រធានគណបក្សប្រជាជនថៃ និងគណបក្សយុត្តិធម៌ថៃ ចេញមកទទួលស្គាល់ ការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែនកម្ពុជាថៃ។
ពួកគេចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់ប្រទេសថៃ ដែលការណ៍នេះបានធ្វើឱ្យប្រទេសថៃ រងភាពអាម៉ាសលើឆាកអន្តរជាតិ។
នេះគឺបុគ្គលទី៤ និងទី៥ ហើយ បន្ទាប់ពីលោកជំទាវ Angkhana Neelapaijit និងឧត្តមមន្រ្តី នៃការិយាល័យមហាអយ្យការប្រទេសថៃ និងលោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ បានរិះគន់ចំពោះការចាក់សំឡេងរំខានដល់ប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់។