ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងលួច នៅចំណុចផ្ទះលេខ១៥៤A ផ្លូវលេខ១៨៦ ក្រុមទី៧ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទ(ប៉ុនប៉ងលួច) បានឃាត់ខ្លួននិង ប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ១៥៤A ផ្លូវលេខ១៨៦ ក្រុមទី៧ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធនីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ ថោងចាន់ វាសនា ហៅ វុធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅផ្ទះ១៧៦Z ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (មានសារធាតុញៀន) ។
វត្ថុតាងចាប់យករួមមាន៖
១-កាបូបតូចពណ៌្របផេះចំនួណ០១ ។
២-កូនកំបិតដងឈេឺចំនួន០១។ (ជារបស់ជនសង្ស័យ)
ជនរងគ្រោះ ឈ្មោះ ហាក់ ធនសុធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១៥៤A ផ្លូវលេខ១៨៧ ក្រុមទី៧ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យនេះ ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធីច្បាប់ ៕