ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អញ្ជើញបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្វាគមន៍ និងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលពិធីនេះប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ។
ពិធីស្វាគមន៍សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្តេ ជាអ្នកសង្កេតការណ៍, ព្រមទាំងតំណាងមកពីសាធារណរដ្ឋប្រជាមានិតចិន, ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ, អគ្គលេខាធិការអាស៊ាន, និងនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌ (AHA Center) ផងដែរ៕

You might also like