សម្ដេច ម៉ែន សំអន ទទួលជួប អនុប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំនៅវៀតណាម
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ទទួលជួប គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ង្វៀន កុងធូយ Nguyen Cong Thuy អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នៅសណ្ឋាគារ Tan Son Nhat ប្រទេសវៀតណាម នារសៀល ថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
គួររំលឹកផងដែរថា ជំនួបនេះអាចប្រព្រឹត្តទៅបាន ខណៈពេលដែល សម្តេចអញ្ជើញដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៨ ស្តីពី”ការអនុវត្តគម្រោងសាងសង់ ជួសជុល កែលំអ លើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ។



