ក្រុមក្មេងៗធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចប្រឡាយតាតិ ស្ថិតក្នុងភូមិ តាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ
ស្រុកបាទី : កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានចុះឃាត់ករណីក្រុមក្មេងៗធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចប្រឡាយតាតិ ស្ថិតក្នុងភូមិ តាំងដូង ឃុំតាំងដូង ស្រុកបាទីខេត្តតាកែវ។ចំនួន:១០នាក់ ស្រី២នាក់ដែលមានឈ្មោះដូចខាងក្រោម÷
១-ឈ្មោះ សេង វិបុល (ហៅបុល) ភេទប្រុស អាយុ ១៥ឆ្នាំ
២-ឈ្មោះ ចាន់ យូស្វែល ហៅ(ស្វែល) ភេទប្រុស អាយុ ១៧ឆ្នាំ
៣-ឈ្មោះ ស៊ុន សុភ័ក្រ្ដា (ហៅត្រា) ភេទប្រុស អាយុ ១៥ឆ្នាំ
៤-ឈ្មោះ លី ទិត្យសំណាង ហៅណាង ភេទប្រុស អាយុ ១៥ឆ្នាំ
៥-ឈ្មោះ ហុង សុខសាន ហៅប៊ូ ភេទប្រុស អាយុ ១៦ឆ្នាំ
៦-ឈ្មោះ ធា សៀវឈីង ហៅឈីង ភេទស្រី អាយុ ១៧ឆ្នាំ
៧-ឈ្មោះហៃ ម៉េងឡាយ ភេទប្រុស អាយុ ១៧ឆ្នាំ
៨-ឈ្មោះ គាំ សិទ្ធធាវុង (ហៅវុង) ភេទប្រុស អាយុ ១៧ឆ្នាំ
៩-ឈ្មោះ រិទ្ធ ជីង ភេទស្រី អាយុ ១៦ឆ្នាំ
១០-ឈ្មោះ សុភ័ក្រ្ដ សុធាយុទ្ធ (ហៅដា) ភេទប្រុស អាយុ១៧ឆ្នាំ
(ជនទាំង ១០ នាក់ខាងមានទីលំនៅឯភ្នំពេញ)
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ករណីខាងលើនេះសមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងបានឱ្យធ្វើសកម្មភាពលើកម៉ូតូ ស្រែកថាសូមបងប្អូនកុំធ្វើគំរូតាមពួកខ្ញុំ និងបានអញ្ជើញអាណាព្យាបាលមកធានាកូនរបស់គាត់យកទៅផ្ទះវិញ ៕



