សមាជិករាជរដ្ឋាភិបាល និងតំណាងរាស្រ្ត អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅវត្តចាន់ស៊ី ស្រុកអូរជ្រៅ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមជាមួយនឹងឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្ត អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនឹងប្រជាពលរដ្ឋភៀសសឹក ដែលបានភៀសខ្លួនពីភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មកកាន់ំមណ្ឌលសុវត្ថិភាព នៅក្នុងវត្តចាន់ស៊ី សាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។



