ប្រទះឃើញឈើជន្លង់ម្រេច ៧០កន្ទុយ ដែលជនល្មើសកាប់ទុកចោល នៅក្នុងព្រៃ

(រតនគិរី)៖ ក្រុមការងារមន្ត្រីឧទ្យានុរក្សសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក អ៊ុក ណែល អភិបាលរងស្រុកលំផាត់ បានចុះធ្វើការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅចំណុចត្រពាំងធ្នុង ស្ថិតក្នុងភូមិសាស្រ្តភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។
ជាលទ្ធផល នៅពេលក្រុមការងារបានចុះដល់ទីតាំងភូមិសាស្ត្រខាងលេី ក៏ប្រទះឃើញឈើជន្លង់ម្រេចចំនួន៧០កន្ទុយ ឈើគ្រឿងផ្ទះ ៥ គុណ ១៥ គុណ ៧ គុណ ៤២ ស្មើ២,២០០ម៉ែត្រគីប (ពីរគីប ពីរផ្លាន) តែពុំជួបជនប្រព្រឹត្តនៅកន្លែងកើតហេតុនោះទេ។
សូមបញ្ជាក់ថា វត្ថុតាងបទល្មើសខាងលើក្រុមការងារបានធ្វេីកំណត់ហេតុចាប់រឹបអុស និងដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការលំផាត់ និងបន្តស្រាវជ្រាវរកសាវតាជាតិជនសង្ស័យដើម្បីបន្តតាមនីតិវិធីច្បាប់៕

You might also like