រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាឲ្យរុះរើបន្ទាន់ស្លាកយីហោដែលបង្កប់ QR Code ឬវេបសាយល្បែងស៉ីសងខុសច្បាប់

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំដល់ម្ចាស់អាជីវកម្មដែលបានលើកស្លាកយីហោ បង្កប់ QR Code ឬវេបសាយខុសច្បាប់ ត្រូវរុះរើចេញជាបន្ទាន់ ជៀសវាងមានការផាកពិន័យ និងអនុវត្តតាមច្បាប់ដែលបានកំណត់។
ការអំពាវនាវជាថ្មីម្តងទៀតនេះ បាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមការដឹកនាំកិច្ចប្រជុំដោយ លោក ពេជ្រ ខៅដាង នាយករងរដ្ឋបាលសាលាខេត្តសាលាខេត្តព្រះសីហនុ លើករណីការលើកស្លាកយីហោផ្សព្វផ្សាយ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ដោយមានបង្កប់ QR Code ឬ វេបសាយខុសច្បាប់។
នាយករងរដ្ឋបាលបានបន្ថែមទៀតថា សម្រាប់ការស្នើសុំលិខិតអនុញ្ញាតលើកស្លាកយីហោផ្សព្វផ្សាយ (ខ្លឹមសារត្រឹមត្រូវ ស្របតាមច្បាប់) នេះទៀតសោត ត្រូវស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយរាល់ម៉ោងធ្វើការ៕

You might also like