សាហាវណាស់! ចាប់បានហើយ ជនដៃដល់ដែលកាប់យុវជនម្នាក់ដាច់ក្បាល ធ្លាក់ពីលេីស្មា និងម្នាក់ទៀតរងរបួស
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍សំរោងធំបានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចមុខជីផ្កាយ៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ប្រទះឃើញសាកសពដេកស្លាប់នៅជាប់និងផ្លូវជាតិលេខ១ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២:៣០នាទី យប់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា មានក្រុមក្មេងស្ទាវចំនួន០៤នាក់ នៅនឹងកន្លែងកើតហេតុ ភ្លាមនោះកម្លាំងយើងបានឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន៤នាក់ យកមកប៉ុស្តិ៍ដើម្បីសាកសួរ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហ៊ាន សៀងហៀង ភេទប្រុស, ឈ្មោះ ហ៊ាន សៀងហៃ ភេទប្រុស, ឈ្មោះ ឆុន ឆាយ ភេទប្រុស បានសារភាពថា ឈ្មោះ កល់ ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ ចំណែកជនសង្ស័យឈ្មោះ កល់ ដារ៉ុង ភេទប្រុស បានសារភាពថា ខ្លួនបានកាប់ជនរងគ្រោះ១កាំបិតផ្គាក់បណ្តាលឲ្យស្លាប់ ១នាក់និងរបួស១នាក់ធ្ងន់ កម្លាំងបានបញ្ជូនទៅសង្គ្រោនៅមន្ទីរពេទ្យ។
ករណីនេះ ជនសង្ស័យនិងអ្នកពាក់ព័ន្ធ ជំនាញកំពុងសាកសួរ ហើយសមត្ថកិច្ចកំពុងបន្តនីតិវិធីច្បាប់ ៕






