ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២ៈ០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងករណីអំពើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ៕

You might also like