សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្ត
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្ត គោរពជូន ឯកឧត្តមបណ្ឌិត តាន់ស្រ៉ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato’ (Dr.) Johari bin Abdul) ប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី និងជូនចំពោះក្រុមគ្រួសារដែលរងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបាននឹងកំពុងជន់លិចរដ្ឋជាច្រើននៅទូទាំងប្រទេសម៉ាឡេស៊ី ហើយបានបង្កឱ្យមានការជម្លៀស ប្រជាជនរាប់ពាន់នាក់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់លំនៅឋាន និងទ្រព្យសម្បត្តិ។






