ឃាត់ខ្លួនមុខសញ្ញា ០២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន នៅកំពង់ស្ពឺ
កំពង់ស្ពឺ ៖ ដោយអនុវត្តបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវិរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី ។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលា ម៉ោង ១១:៤០នាទី ដោយទទួលបាន ព័ត៍មានពីមហាជន ល្អថានៅចំណុចត្រពាំងទឹកខាងលិចភូមិត្រពាំងចក ឃុំមហាឬស្សី ស្រកគងពិសី ឃើញមានមនុស្សចេញចូលសង្ស័យមានការ ប្រើប្រាស់ជួញដូរគ្រឿងញៀននៅទីនោះ ទទួលបានព័ត៍មានខាងលើ កំលាំងជំនាញ ចុះទៅដល់ជាក់ស្តែងឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០២នាក់÷
១/ឈ្មោះ ផុស ពិសី ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងចក ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
២/ឈ្មោះ សំ ម៉ង់ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងទាប ឃុំមហាឬស្សី ស្រុកគងពិសីខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៦កញ្ចប់តូច, ទូរស័ព្ទដៃ ០១គ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន!
ករណីនេះ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕



