ចំនួនអ្នកស្លាប់ ក្នុងទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅស្រី លង្កា បានកើនឡើងដល់ជាង៤០នាក់ហើយ

មន្ត្រីបាននិយាយថា បំណាក់ដី និងទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមនុស្សជាង ៤០ នាក់ស្លាប់ នៅក្នុងប្រទេសស្រីលង្កា ជាទីដែលក្រុមអាជ្ញាធរបានបញ្ឈប់រថភ្លើងដឹកអ្នកដំណើរ និងបិទផ្លូវនៅក្នុងតំបន់មួយចំនួននៃប្រទេសនេះ។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ទី២៧វិច្ឆិកាសប្ដាហ៍នេះ បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ដែលបានរាយការណ៍ មាន២៥ នាក់ នៅក្នុងតំបន់ភ្នំដំណាំតែ Badulla និង Nuwara Eliya នៅកណ្តាលប្រទេសស្រីលង្កា ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានី កូឡុំបូ។
មជ្ឈមណ្ឌលនេះបាននិយាយថា មនុស្ស ២១ នាក់ផ្សេងទៀតបានបាត់ខ្លួនដោយសារតែបំណាក់ដីនៅក្នុងតំបន់ដូចគ្នា ខណៈមនុស្ស ១០ នាក់បានរងរបួស។

You might also like