យុវជនម្នាក់ ស្លាប់ និង ម្នាក់ទៀត រងរបួស ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ ចំណុចផ្លូវបំបែកជាបួន
ភ្នំពេញៈ ហេតុការណ៍ នេះ បាន កើត ឡើង កាលពី ថ្ងៃ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ កម្ពុជា ក្រោម កែង ផ្លូវ ២៥៩ សង្កាត់ ទឹក ល្អក់ ទី ១ ខណ្ឌ ទួល គោក រាជធានី ភ្នំពេញ ។ យុវជន ម្នាក់ ស្លាប់ និង ម្នាក់ ទៀត រងរបួស បន្ទាន់ ពី ជិះ ម៉ូតូ HONDA Dream ជិះ ឌុប គ្នា ក្នុង ល្បឿនលឿន ជ្រុល ទៅ បុក ជាមួយ រថយន្ដ TOYOTA CAMRY ពេញ ទំហឹង ត្រង់ ចំណុច ផ្លូវ បំបែក ជា បួន ។
នៅមុនពេលកើតហេតុគេឃើញ យុវជនពីនាក់បានជិះ ម៉ូតូ ម៉ាកHONDA Dream គ្មាន ផ្លាក លេខ ជិះ ឌុប គ្នា ក្នុង ល្បឿនលឿន ហើយក៏បានជ្រុល ទៅ បុក ជាមួយ រថយន្ដ មួយគ្រឿងម៉ាក TOYOTA CAMRY ពាក់ ផ្លាក លេខ នគរបាល 2-8110 ពេញ ទំហឹង ត្រង់ ចំណុច ផ្លូវ បំបែក ជា បួនបណ្ដាយអោយយុវជន ម្នាក់ ស្លាប់ និង ម្នាក់ ទៀត រងរបួស ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹងយកទៅមុនី្ទពេទ្យភ្លាមៗផងដែរ។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នង ការ ដ្ឋាន នគរបាល រាជធានីភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ត និង ម៉ូតូ ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ។ ចំណែក ឯ សព ជន រង គ្រោះ សមត្ថកិច្ច ធ្វើ លិខិត ប្រគល់ ឲ្យ សាច់ ញាតិ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕



