នគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណី ចោរកម្ម (លួចម៉ូតូ)
កំពង់ធំ៖ កាលពីរសៀលថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងឱ្យដឹងថា កាលពីវេលាម៉ោង ០៩ និង ០៥នាទី ថ្ងៃ-ខែ-ឆ្នាំដដែល មានករណី ចោរកម្ម(លួចម៉ូតូ)កើតមានឡើងចំនួន ០១ លើក ស្ថិតនៅចំណុចភូមិ ច្រនាង ឃុំ ច្រនាង ស្រុក តាំងគោក ខេត្តកំពង់ធំ ។
ជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូចំនួន ០១ គ្រឿង ម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ផ្លាកលេខ កំពង់ធំ 1T-6229 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ចាប ឆាន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។
លោកស្នងការ បន្តថ្លែងថា ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកតាំងគោក និងកម្លាំងខេត្តកំពង់ចាម ឈានទៅកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យ៖ ១ -ឈ្មោះ រាជ សារី ភេទ ប្រុស អាយុ ៣០ឆ្នាំ នៅភូមិ អូនរាំង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ( ឃាត់ខ្លួននៅស្រុកជើងព្រៃខេត្តកំពង់ចាម) និង២-ឈ្មោះ អោម វិច្ឆិកា ភេទ ប្រុស អាយុ ២១ ឆ្នាំ នៅផ្ទះលេខ ៤២៩ ផ្លូវលំ ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ (រត់គេចខ្លួន) ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានម្នាក់ កម្លាំងជំនាញ បន្តនីតិវិធី និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ១-ឈ្មោះ អោម វិច្ឆិកា ភេទប្រុស អាយុ២១ឆ្នាំ ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២-ឈ្មោះឡុង សុខលីន ភេទប្រុស អាយុ៣២ឆ្នាំ ភូមិទី៦ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញជាអ្នកទទួល និងចាត់ចែងបន្ត ។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំនុំរឿង តាមនិតិវិធីច្បាប់ ៕



