រថយន្ត២គ្រឿងបុកគ្នា ត្រង់ចំណុចស្តុបផ្លូវបំបែកជាបួន បណ្ដាលឲ្យមួយគ្រឿងក្រឡាប់បោកខ្ទប់និងបង្គោលភ្លើងរងការខូចខាតធ្ងន់ ធ្វើឲ្យមនុស្សពីរនាក់រករបួសបញ្ជូនទៅមន្ទីរពេទ្យ
ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់បានបើករថយន្តម៉ាក hangoverមួយគ្រឿងឆ្លងស្តុបក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកford rangerបើកឆ្លងស្តុបដូចគ្នាចំពាក់កណ្ដាលពេញទំហឹងប៉ើងទៅបោកខ្ទប់នឹងបង្គោលភ្លើងក្រឡាប់ធ្វើឲ្យមនុស្សពីរនាក់រករបួសបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចស្តុបក្តាន់ពីរស្ថិតនៅលើផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធសនីភ្នំពេញ។
នៅមុនពេលកាត់ហេតុគេឃើញរថយន្តម៉ាក ford ranger មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2B-7799 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងមនុស្សប្រុសស្រីបួននាក់ទៀតធ្វើដំណើរចេញពីផ្លូវតំបន់បឹងកក់ទិសដៅពីជើងទៅត្បូងឆ្លងស្តុបផ្លូវបំបែកជាបួនខណៈពេលបើកឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកRangroverពណ៌សពាក់ស្លាកលេខភ្នំពេញ 2AJ-8577បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចឆ្លងស្តុបដូចគ្នាក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្ត ford ranger ចំពាក់កណ្ដាលជំហៀងខាងឆ្វេងពេញទំហឹងប៉ើងក្រឡាប់បោកផ្ទប់ និងបង្គោលភ្លើងបណ្តាលឲ្យផ្ងារជើងនិងរងរបួសបុរស២នាក់បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាន។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕



