សាសនាហិណ្ឌូមិនមែនជាសាសនាធម្មតាទេ ប៉ុន្តែជាសាសនាបុរាណមួយ ដែលមានប្រវត្តិសាស្ត្រយូរអង្វែងរាប់ពាន់ឆ្នាំ និងបានបង្កើតមូលដ្ឋានគ្រឹះវប្បធម៌ អរិយធម៌ ទស្សនវិជ្ជា និងសីលធម៌ដល់មនុស្សជាតិ

នេះជាសុបិន្តអាក្រក់របស់ចោរសៀម ដែលបំផ្លាញប្រាសាទសាសនាហិណ្ឌូ និងរូបសំណាក់ព្រះវិស្ណុ ជាសាសនាធំបំផុតលំដាប់ទី៣ ដែលមានអ្នកគោរពចំនួន ១.២ ពាន់លាននាក់ជាសាសនិក។ សកម្មភាពបំផ្លាញរូបសំណាក់ ដែលជាទីសក្ការៈសាសនាហិណ្ឌូ បើមិនត្រូវបានដោះស្រាយយ៉ាងម៉ត់ចត់ និងមានការទទួលខុសត្រូវច្បាស់លាស់ទេ នោះអាចនឹងបង្កទៅជាជម្លោះសាសនាយ៉ាងធ្ងន់ធ្ងរ ព្រោះវាប៉ះពាល់ដោយផ្ទាល់ទៅលើជំនឿ និងសក្ការៈបូជារបស់សាសនិកហិណ្ឌូជាង ១.២ ពាន់លាននាក់នៅជុំវិញពិភពលោក។នេះមិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់សន្តិភាពសាសនាអន្តរជាតិផងដែរ។

សាសនាហិណ្ឌូមិនមែនជាសាសនាធម្មតាទេ ប៉ុន្តែជាសាសនាបុរាណមួយ ដែលមានប្រវត្តិសាស្ត្រយូរអង្វែងរាប់ពាន់ឆ្នាំ និងបានបង្កើតមូលដ្ឋានគ្រឹះវប្បធម៌ អរិយធម៌ ទស្សនវិជ្ជា និងសីលធម៌ដល់មនុស្សជាតិយ៉ាងធំធេង។ ប្រាសាទ និងរូបសំណាក់ក្នុងសាសនាហិណ្ឌូ មិនមែនគ្រាន់តែជាសំណង់ឬវត្ថុសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃជំនឿ សេចក្ដីគោរព និងអត្តសញ្ញាណសាសនារបស់សាសនិករាប់ពាន់លាននាក់។
ការបំផ្លាញប្រាសាទ និងរូបសំណាក់ព្រះវិស្ណុ មិនត្រឹមតែជាការរំលោភបំពានលើសាសនាមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបំផ្លាញមរតកវប្បធម៌មនុស្សជាតិទាំងមូល ដែលបង្កឲ្យមានការឈឺចាប់ កំហឹង និងការថ្កោលទោសពីសហគមន៍អន្តរជាតិ។ អំពើបែបនេះ គឺជាសុបិន្តអាក្រក់មួយ ដែលអ្នកបំផ្លាញមិនអាចគេចផុតពីការទទួលខុសត្រូវ ទាំងក្នុងប្រវត្តិសាស្ត្រ ទាំងក្នុងចិត្តមនុស្ស និងទាំងក្នុងការវិនិច្ឆ័យរបស់ពិភពលោកបានឡើយ។
ព្រោះសាសនាទាំងអស់ លើលោកនេះ សុទ្ធតែបង្រៀនមនុស្សឲ្យស្គាល់ការគោរព អធ្យាស្រ័យ និងរស់នៅរួមគ្នាដោយសន្តិភាព មិនមែនបង្រៀនឲ្យបំផ្លាញ ឬប្រមាថជំនឿរបស់អ្នកដទៃនោះទេ។

You might also like