«រាជធានីភ្នំពេញ ជាទីក្រុងរបស់យេីងទាំងអស់គ្នា ហេតុដូច្នេះសូមបងប្អូនចូលរួមប្រែក្លាយទីក្រុងយេីងឱ្យកាន់តែមានសោភ័ណភាព បរិស្ថានអនាម័យ និងសន្តិសុខសណ្ដាប់ធ្នាប់ល្អ»
រាជធានីភ្នំពេញ បានប្រែក្លាយពីទីក្រុងគ្មានមនុស្សនៅ មកជាទីក្រុងមួយប្រកបដោយសោភ័ណភាព បរិស្ថានស្រស់បំព្រង មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ និងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវជាតិ អន្តរជាតិ។
តាមរយៈភាពអំណោយផល នៃសក្តានុពលលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសការចូលរួមទទួលស្វាគមន៍របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយក្ដីស្រលាញ់ និងស្នាមញញឹមស្រស់បំព្រងនោះ រាជធានីភ្នំពេញទទួលបានចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាទីក្រុងប្រជុំដោយសប្បាយភាពនាពេលរាត្រី និងជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ដោយត្រូវបានចាត់ថ្នាក់ ដោយគេហទំព័រទេសចរណ៍ អន្តរជាតិ”Condé Nast Tavelor-កុងដេណាស់ត្រាវេលល័រ” ព្រមទាំងទទួលបានការចាត់ថ្នាក់ដោយ សារព័ត៌មានអន្តរជាតិ BBC ថាជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦ នេះផងដែរ។
អាស្រ័យហេតុនេះក្នុងនាមយេីងទាំងអស់គ្នាដែលជាម្ចាស់ផ្ទះ រួមមានអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ មានកាតព្វកិច្ចចូលរួមរៀបចំរាជធានីភ្នំពេញ ឱ្យកាន់តែមានការអភិវឌ្ឍគ្រប់វិស័យ មានសុខសន្តិភាព សណ្ដាប់ធ្នាប់ និងសោភ័ណភាពល្អប្រសេីរ ដេីម្បីត្រៀមខ្លួនទទួលវិនិយោគិន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ដែលជាបេះដូងនៃដែនដីសុវណ្ណភូមិមួយនេះ។



