ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា ចុះពិនិត្យនិងព្យាបាលដល់ពលរដ្ឋជិត២០០០នាក់ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ អង្គរការព័ន្ធកិច្ចគ្រិស្ត បរិស័ទកម្ពុជា មានកម្មវិធីពិនិត្យ ព្យាបាលជំងឺទូទៅ ដល់ពលរដ្ឋចំនួន ១៩០០នាក់ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសាលារៀន បឋមសិក្សាអូរអាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី ។

កម្មវិធី ពិនិត្យ និងព្យាបាលជម្ងឺទូទៅ ចែកថ្នាំពេទ្យ វាស់ភ្នែក ចែកវ៉ែនតា ពិនិត្យសុខភាពមាត់ធ្មេញ និងពិនិត្យអេកូស្ត្រីមានផ្ទៃពោះ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការ (ក្រុមគ្រូពេទ្យអាមេរិក) ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋឃុំស្រែខ្ទម ចំនួន ១២០០ នាក់ និងប្រជាពលរដ្ឋឃុំស្រែព្រះ ចំនួន ៧០០ នាក់ផងដែរ៕

You might also like