សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបន្តបន្ទាប់ ពីបទបង្កហិង្សាដោយចេតនា មានស្ថានទំនង់ទោស បណ្តាលអោយខូចខាត

ភ្នំពេញ ៖ ក្រុមក្មេងទំនើងរហ័សនាមក្រុមអេលៀន(ALIAN)ត្រូវ បានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិត ស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌមានជ័យនិងអធិការដ្ឋានក្រុងតាខ្មៅស្រាវជ្រាវឃាត់ខ្លួនបន្តបន្ទាប់ ពីបទបង្កហិង្សាដោយចេតនា មានស្ថានទំនង់ទោស បណ្តាលអោយខូចខាត ។
ជនសង្ស័យដែលត្រូវ ឃាត់ខ្លួនរួមមាន ១-ឈ្មោះ ម៉ាល់ មាសភារក្ស ហៅ តឿ ភេទប្រុស អាយុ ១៧ឆ្នាំ ,២-ឈ្មោះ ណន ដារ៉ារត្ន័ ភេទប្រុស អាយុ ១៧ឆ្នាំ ,៣-ឈ្មោះ ចិន លីន ហៅ ពេជ្យ ភេទប្រុស អាយុ ១៧ឆ្នាំ
,៤-ឈ្មោះ យ៉ែម សៀងហុី ភេទប្រុស អាយុ ១៧ ឆ្នាំ ,៥-ឈ្មោះ រ៉េត សុវណ្ណារាជ ភេទប្រុស អាយុ ១៧ឆ្នាំ ,៦-ឈ្មោះ ផល សម្បូរ ហៅ បូ ភេទប្រុស អាយុ ១៧ឆ្នាំ ,៧-ឈ្មោះ បូរាយ បូរីភេទប្រុស អាយុ ១៧ឆ្នាំ ,៨-ឈ្មោះ ជួបរតនះដេតវិសាល ភេទប្រុស អាយុ១៨ឆ្នាំ និង៩-ឈ្មោះ ម៉ែន ណារ៉ាក់ ភេទប្រុស អាយុ ១៧ឆ្នាំ ។

ដោយអនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ខែ មករា ឆ្នាំ២០២៦កម្លាំង នគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រោមការបញ្ជារពីរ លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញនិងលោកវរៈសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យ បានដឹកនាំកំលាំងចុះសហការជាមួយ កំលាំងជំនាញព្រហ្មទណ្ឌខណ្ឌមានជ័យ និង កំលាំងអធិការដ្ឋានក្រុងតាខ្មៅបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើងចំនួន ៩នាក់ ដកហូតដាវចំនួន២ដេីម ។
តាមនគរបាលបានអោយដឹងទៀតថា ជនសង្ស័យទាំង ៩ នាក់ជាក្រុមក្មេងទំនើង ក្រុម អេលៀន(ALIAN) ដែលបានបង្ក ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាល ខូចខាត នៅចំណុច ហាងកាហ្វេ ផ្លូវបេតុង ភូមិព្រែកតាឡុង២ ក្រុម១៥ សង្កាត់ចាក់អង្រែក្រោមរាជធានីភ្នំពេញកាល វេលាម៉ោងប្រហែល ១៩និង ៤០នាទី ថ្ងៃទី២០ ខែមករាឆ្នាំ ២០២៦។
តាមនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យមានបក្សពួកជាច្រើន នៅសេស សល់សមត្ថកិច្ចនឹងតាមឃាត់ខ្លួន ឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។
ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

You might also like