ស្រាវជ្រាវនឹងបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស(ឆក់ខ្សែក ប្លាទីន ០១ខ្សែ) នៅចំណុចមុខហាងវីឌីងហ៊លផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
ភ្នំពេញ ៖ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលការងារ ព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ ។
អធិការដ្ឋាននគរបាលខណ្ឌសែនសុខ
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកវីរៈសេនីយ៍ទោ គួច សុភា អធិការរងនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ ធ្វេីការស្រាវជ្រាវនឹងបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស(ឆក់ខ្សែកប្លាទីន ០១ខ្សែ) នៅចំណុចមុខហាងវីឌីងហ៊លផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៦ និង៣០នាទី និង អំពើ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៥និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១នាក់ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
,ឈ្មោះ សុខ ចំរើនហៅស្រេង ប៉ាលី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ភ្នំពេញ(មានសារធាតុញៀន) ។
-ធ្លាប់ជាប់ពន្ធនាគារ ០១លើក
-វត្ថុតាងចាប់យករួមមាន គ្មាន ។
-ជនសង្ស័យសេសសល់ ឈ្មោះ ពុធ ។
ជនរងគ្រោះឈ្មោះ ថីវ ស្រីលាភ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
*សម្ភារៈបន្សល់ទុក ម៉ូ,ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៦ ស្លាកលេខ 1MA-1434 (របស់ជនសង្ស័យ)
ជនសង្ស័យ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។



