បុរសម្នាក់ ខឹងគេថាអ្នកលក់និងជក់គ្រឿងញៀន បានដុតរទេះអេតចាយ ហើយលោតចូលក្នុងរទេះ រលាកខ្លោចពេញខ្លួន
ភ្នំពេញ៖ ខឹងគេថាលក់គ្រឿងបុរសម្នាក់ចិត្តខ្លាំងបានដុតខ្លួនឯង ឆេះខ្លោចពេញខ្លួន នៅមុខវិទ្យាល័យ ជាស៊ីមសាមគ្គី. ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បង្កាអោយមានការភ្ញាក់ផ្អើលនៅរសៀល ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៦។
មុនពេលកើតហេតុរូបគាត់បានដើររើសអេតចាយនៅម្តុំប្រឡាយទឹកស្អុយស្ទឹងមានជ័យ រួចក៏ទុករទេះអេតចាយចោលរួចជួយដើររើសសំរាមនៅតាមផ្លូវ. ខណៈពេលកំពុងដើររើសសំរាមតាមផ្លួវ ក៏មានគេបោះសំដីមកលើរូបគាត់ថា អានេះជក់គ្រឿងញៀនផងលក់គ្រឿងញៀនផង ទើបរូបគេខឹងសម្បា រុញរទេះអេតចាយមកមុខសាលាសាមគ្គីហើយយកហ្គាសដុតរទេះអេតចាយហើយលោតចូលក្នុងរទេះខណៈភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលអោយរលាកខ្លោចពេញខ្លួន ។
សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុខាងលើ រួចហៅរថយន្តសង្រ្គោះដឹកបុរសខាងលើទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យ៕



