ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករងអន្តោប្រវេសន៍ បានជួបសម្តែងការគួរសមជាមួយនឹងលោកស្រី បេនីឌែតា ប៉ូស្ទីកលីអូនី តំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM ដើម្បីពិភាក្សាការងារ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានជួបសម្តែងការគួរសមជាមួយនឹងលោកស្រី បេនីឌែតា ប៉ូស្ទីកលីអូនី តំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM ដើម្បីពិភាក្សាការងារ។



