អគ្គីភ័យឆាបឆេះរោងសិប្បកម្មកែច្នៃឈើមួយមួយកន្លែង នៅភូមិបាលិលេយ្យ2 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២៦ រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៦ ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលក្រុង រួមនិងកងកម្លាំងជំនាញពាក់ព័ន្ធចុះ អន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះរោងសិប្បកម្មកែច្នៃឈើមួយមួយកន្លែងនៅភូមិបាលិលេយ្យ2 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង៣:៥០នាទីទាបភ្លឺ ប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ ៖
1.រដ្ឋបាលក្រុងប៉ោយប៉ែត
2.អធិការដ្ឋាននគបាលក្រុងប៉ោយប៉ែត
3.ឡានទឹកក្រោនដាយមិន និងត្រូពីកាណា
4.ក្រុមសង្គ្រោះបឋម
ចំនួននៃការខូចខាតគឺទាំងស្រុងនិងមិនបង្ករគ្រោះថ្នាក់ដល់ជីវិតមនុស្សឡេីយ៕



