ក្រុម AOT ដែលមកពីប្រទេសម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម ឡាវ និងហ្វីលីពីន ដែលដឹកនាំ និងសម្របសមួលដោយកងទ័ពកម្ពុជា បានចុះទៅឃើញផ្ទាល់ពីទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ទាហានថៃ

ក្រុម AOT ដែលមកពីប្រទេសម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម ឡាវ និងហ្វីលីពីន ដែលដឹកនាំ និងសម្របសមួលដោយកងទ័ពកម្ពុជា បានចុះទៅឃើញផ្ទាល់ពីទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ទាហានថៃ នៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបានបញ្ជាក់ថា អ្វីដែលក្រុម AOT របស់អាស៊ាន ដែលដឹកនាំដោយមេបញ្ជាការកងទ័ពម្នាក់របស់ម៉ាឡេស៊ី បានឃើញផ្ទាល់នឹងភ្នែកនោះ គឺទាហានថៃកំពុងដឹកទូកុងត័រមកទម្លាក់ព័ទ្ធយកដីកម្ពុជាយើងនៅថ្មដា និងការរាយបន្លាលួសតាំងពីក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦។
វត្តមានដែលកំពុងឈរជើងនៅកន្លែងរំលោភបំពានដីខ្មែរ ក្នុងតំបន់ថ្មដា កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៦ ដឹកនាំដោយមេទ័ពប្រចាំខេត្តត្រាត និងបុគ្គលថោកទាបបំផុត ឬបុគ្គលអាចម៌ ចម ផ្លាំង។
សកម្មភាពរំលោភទាំងកម្រោលចូលកាន់កាប់ដីខ្មែរនេះ ជាការបំពានយ៉ាងធ្ងន់ធ្ងរ និងកំពុងបំផ្លាញច្បាប់អន្តរជាតិពីសំណាក់កងទ័ពថៃ ដែលសហគមន៍អន្តរជាតិ ត្រូវតែចាត់ការជាបន្ទាន់ និងជួយអន្តរាគមន៍ដល់កម្ពុជា ដែលកំពុងរងគ្រោះយ៉ាងអយុត្តិធម៌។

You might also like