ទិដ្ឋភាពស្ពានមេទឹក (ស្ពានជ័យជំនះ) ស្រុកវាលវែង ដែលត្រូវយន្ដហោះ F16 របស់យោធាថៃ ទម្លាក់គ្រាប់បែក MK84 ជាច្រើនគ្រាប់កម្ទេចចោលទាំងស្រុងកាលពីខែធ្នូ ឆ្នាំ២០២៥
(ព្រំដែន)៖ នេះជាភស្តុតាងមិនអាចប្រកែកបានដែលយោធាថៃ ដែលបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកប្រភេទMK84 ជាច្រើនគ្រាប់បំផ្លាញស្ពានជ័យជំនះ (ហៅស្ពានមេទឹក) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ លើកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងអំឡុងបើកការឈ្លានពានមកលើទឹកដីកម្ពុជា លើកទី២ ដោយខុសច្បាប់ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។



