អ្នកភូមិបង្កោងយ៉ាងច្រើនកុះករចាប់ត្រីរួមគ្នា ក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា
ទិដ្ឋភាពប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមក្នុងកម្មវិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារពិធីឡើងមាឃ ឬឡើងអ្នកតា ទៅតាមទម្លាប់ពីបុរាណរបស់អ្នកភូមិនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបឹងបុរាណមួយដែលអ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប រួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។



