ឯកឧត្តម មាន ចាន់យ៉ាដា ចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រចែកជូនបងប្អូនជនភៀសសឹកចំនួន ១,០០០ គ្រួសារក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ
ឧត្ដរមានជ័យ៖ ដោយមានការគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាសន្តិសុខតាមព្រំដែន ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារអាជ្ញាធរខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់បងប្អូនជនភៀសសឹកចំនួន ១,០០០ គ្រួសារក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ ក្នុងស្រុកចុងកាល ខេត្តឧត្ដរមានជ័យ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦៕



