ត្រាក់ទ័រ២គ្រឿង ត្រូវបានកម្លាំងចម្រុះរដ្ឋបាលខេត្តកំពង់ឆ្នាំង ចាប់ឃាត់ភ្លាមៗ ក្រោយចូលឈូសឆាយដីតំបន់៣ នៅស្រុកកំពង់លែង

(កំពង់ឆ្នាំង)៖ គ្រឿងចក្រប្រភេទត្រាក់ទ័រ២គ្រឿង ត្រូវបានកម្លាំងចម្រុះរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើការចាប់ឃាត់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈដែលគ្រឿងចក្រទាំង២គ្រឿងខាងនេះ ចូលធ្វើសកម្មភាពឈូសឆាយដីតំបន់៣ ដែលជាតំបន់ហាមឃាត់ ស្ថិតនៅចំណុចតាតុន ក្នុងភូមិសាស្ត្រភូមិឃុំសំរោងសែន ឃុំសំ រោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលប្រឆាំ ងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន១១រូប ដឹកនាំដោយលោកវរសេ នីយ៍ទោ គុណ សុបញ្ញា នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ខាននគរបាលស្រុកកំពង់លែង បានចុះបង្ក្រាបបទល្មើស ភ្ជួរឈូសឆាយដីតំបន់៣នៅចំណុចខាងលើនេះជាក់ស្ដែង លទ្ធផលបានបង្ហាញថា ដីដែលបានឈូសឆាយខាងលើនេះស្ថិតនៅក្នុងតំបន់៣ ដែលកន្លងមកប្រជាពលរដ្ឋម្ចាស់ដីធ្លាប់បានអាស្រ័យផលនិងដាំឈូកជាយូរមកហើយ គឺតាំងពីអំឡុងឆ្នាំ២០១៨មកម្ល៉េះ ប៉ុន្តែបច្ចុប្បន្នម្ចាស់ដីបានកែប្រែដីពីដាំឈូកមកធ្វើស្រែវិញ។ ឆ្លងតាមការពិនិត្យជាក់ស្ដែងការភ្ជួរ និងឈូសឆាយដីខាងលើនេះ អស់ផ្ទៃដីទំហំប្រមាណប្រហែលជា១ហិកតា។
ការចុះប្រតិបត្តិការខាងលើនេះដែរ កម្លាំងចម្រុះបានឃាត់ គ្រឿងចក្របានចំនួន២គ្រឿង និងឃាត់មនុស្សចំនួន២នាក់ ដែលជាម្ចាស់ដីនិងមេការត្រាក់ទ័រ។ វត្ថុតាង និងជនសង្ស័យទាំង២នាក់ កម្លាំងចម្រុះបានកសាងសំណុំរឿងប្រគល់ឲ្យសមត្ថកិច្ចជំនាញបន្តចាត់ការតាមនីតិវិធី។
ពលរដ្ឋក្នុងមូលដ្ឋាន បានគាំទ្រនិងសាទរយ៉ាងក្រៃលែង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទៅលើជនខុសខូចដែលបានបន្តចូលឈូសឆាយដីតំបន់៣ ដែលជាដីហាមឃាត់របស់រដ្ឋខាងលើនេះ។ ទន្ទឹមនឹងនេះពួកគាត់ក៏សំណូមពរបន្ថែមទៀតដល់អាជ្ញាធរមា
នសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធមេត្តាបន្តអនុវត្តឱ្យមានប្រសិទ្ធភាព និងស្មើភាព៕

You might also like