ឃាត់ខ្លួនក្មេងទំនេីងបង្ហោះម៉ូតូចំនួន០៦នាក់ នៅឃុំជង្រុក ស្រុកគងពិសី

ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដឹកនាំដោយ លោកវរសេនីយ៍ត្រី ទុំ សារិទ្ធ មេបញ្ជាការស្រុក បានចុះធ្វេីការឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ នៅចំណុចកញ្ចុះឬស្សី ភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
១-ឈ្មោះ ផាន់ ចាន់ណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិ ត្រពាំងរនាស់ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ វ៉ាន់ រាម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទលំនៅបច្ចុប្បន្នភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ សៅ ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងរនាស់ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៤-ឈ្មោះ ឃី ដាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិអង្គសង្រ្គាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៥-ឈ្មោះ ខន ចាន់រាជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិជុំស្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៦-ឈ្មោះ តុង លីហួ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យ២នាក់ទៀតរត់គេខ្លួនបាត់÷ ១-ឈ្មោះ អាភា ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរត្រែង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង ២-ឈ្មោះ អាម៉ាគី ភេទប្រុស អាយុប្រហែល ១៦ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្ន ភូមិឈូកស ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
+វត្ថុតាងចាប់យករួមមាន៖
១-ម៉ូតូ ចំនួន០៣គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាកស្លាកលេខ ភ្នំពេញ 1LD-4011 ០១គ្រឿង, ម៉ាកNex ស៊េរីឆ្នាំ២០២០(ឡេីង០២៥) ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-1022 ០១គ្រឿង, ម៉ាកNex ស៊េរីឆ្នាំ២០១៩(ឡេីង០២៤) ពណ៌លឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-7525 ០១គ្រឿង ។
២-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកIphone 11 ទឹកសណ្ដែក។
៣-លោហធាតុពណ៌លឿង (ក្រវិលចំនួន ០៤គ្រប់)
៤-នាឡិកាដៃ ០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំ រឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដេីម្បីបន្តនីតិវិធី ។ ចំណែកជនសង្ស័យចំនួន០២នាក់ កំពុងស្រាវជ្រាវបន្ត ៕

You might also like