ថាមែន ៗ! ក្រោយផ្ទុះការរិះគន់ពេញបណ្តាញសង្គម រឿងវិរកងទ័ពជួរមុខ ម្នាក់ត្រូវបាន លោកអភិបាលស្រុករវៀង ចោទប្រកាន់ រើសអើង និន្នាការនយោបាយ ពេលនេះ អភិបាលខេត្តព្រះវិហារ ចេញសេចក្តី ណែនាំលោកអភិបាលស្រុក ហើយ
ភ្នំពេញ៖ លោក គិម រិទ្ធី អភិបាលនៃគណះអភិបាលខេត្តព្រះ វិហារ បានចេញលិខិត មួយ ណែនាំទៅកាន់ លោក ហោ ប៊ុនហួរ អភិបាលនៃគណៈអភិបាលស្រុករវៀង ឲ្យបញ្ឈប់ការ រើសអើង ឬប្រកាន់និន្នាការនយោបាយ ដោយត្រូវ បំរើពលរដ្ឋ ដោយស្មោះ ត្រង់ ប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព និងត្រូវ យកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចដោយគំនិតច្នៃប្រឌិត មានស្មារតីទទួលខុសត្រូវ គិតគូរពី ឧត្តមប្រយោជន៍ជាតិ និងសេចក្តីថ្លៃថ្នូររបស់អង្គភាព។
ការចេញលិខិត ណែនាំ បានធ្វើឡើង នៅថ្ងៃទី១០ខែកម្ភះ ឆ្នាំ ២០២៦ បន្ទាប់ពី វិរកងទ័ព មួយរូបដែលឈរជើងនៅចាន់ក្រហម ទិសភ្នំខ្មោច រួមនិងម្តាយ បានសម្តែងការឈឺចិត្ត ស្អិតទ្រូង ដង្ហើយសុំអោយ សម្តេចពុក សម្តេចម៉ែ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ជួយអន្តរាគមន៏ រកយុត្តិធម៌ ក្រោយពី ពួកគាត់រង នូវ ភាពអយុត្តិធម៌ ពីសំណាក់ លោក ហោ ប៊ុនហួរ អភិបាលនៃគណៈអភិបាលស្រុករវៀង មិនបានលើកទឹកចិត្ត ពីគំរូវិរភាពដ៏អង់អាចក្លាហាន របស់ វិរកងទ័ព បែរជា កាច់មូល ចោទថា គ្រួសារ វិរកងទ័ព រូបនោះគឺជាសមាជិកគណបក្សប្រឆាំង ទៅវិញ ។នាគ្រាដែលលោក ហោ ប៊ុនហួរ និងអាជ្ញាធរ ឃុំ ភូមិ ចុះមកសួរសុខទុក វិរកងទ័ព ខាងលើ។
យោងតាមលិខិត លោក គិម រិទ្ធី អភិបាលនៃគណះអភិបាលខេត្តព្រះ វិហារ បានធ្វើការណែនាំ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ចំនួន ៤ចំនុច ទី១.ជំរុញ និងពង្រឹងការផ្តល់សេវាសាធារណៈ ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការ ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព មិនរើសអើង ឬប្រកាន់និន្នាការនយោបាយឡើយ។
២.យកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចដោយគំនិតច្នៃប្រឌិត មានស្មារតីទទួលខុសត្រូវ គិតគូរពី ឧត្តមប្រយោជន៍ជាតិ និងសេចក្តីថ្លៃថ្នូររបស់អង្គភាព។ ៣.ពង្រឹងការអនុវត្តមុខងារ សិទ្ធិអំណាច និងតួនាទី ភារកិច្ច របៀបរបបការងារស្របតាមបទប្បញ្ញត្តិ ច្បាប់ និងលិខិតបទដ្ឋានគតិតយុត្តជាធរមាន។៤. សូមបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងប្រជាប្រិយភាពរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា ម្ចាស់គណនី ហ្វេកបុក ឈ្មោះ Huot Leng ផុសកាលពី ថ្ងៃទី៧ ខែកម្ភះ មានខ្លឹមសារថា « ការដែលលោកអភិបាលស្រុករវៀងយកប្រវត្តិគ្រួសារមកនិយាយចោទប្រកាន់លើប្អូនប្រុសដែលជាកងទ័ពជួរមុខ វាបង្ហាញពីការខ្វះវិជ្ជាជីវះ និងការបំបែកបំបាក់សាមគ្គីជាតិ។ ក្នុងនាមជាអភិបាលស្រុក លោកគួរតែលើកទឹកចិត្តកងទ័ពដែលលះបង់នៅជួរមុខ មិនមែនមកកកាយ រឿងអតីតកាល ដើម្បីជាន់ពន្លិចគ្នាបែបនេះទេ។កាំភ្លើងដែលប្អូនជួរមុខកាន់ សម្រាប់ការពារព្រំដែន គឺការពារសន្តិសុខអោយពលរដ្ឋគ្រប់រូប រួមទាំងលោកអភិបាលស្រុកដែរ។ ឈាមអ្នកស្នេហាជាតិពិត មិនចែកពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ សូមផ្តល់កិត្តិយសដល់ឯកសណ្ឋានដែលគាត់កំពុងពាក់និងការលះបង់របស់គាត់ផង !»។
យោងតាមវិដេអូ ឃ្លឹប មានរយះពេល ជាង ២នាទី ដែល លោក ហោ ប៊ុនហួរ យក សំភារះទៅជូនដល់វិរកង័ទព បានិយាយ ប្រាប់ទៅវិរកងទ័ពថា កងកំលាំង ជាមនុស្ស របស់ គណបក្សប្រជាជនកម្ពុជា និងជាកំលាំង ស្នូលរបស់ រាជរដ្ឋាភិបាល មិនតែប៉ុណ្ណោះ នៅក្នុងវិដេអូនោះ លោក ហោ ប៊ុនហួរ បានចោទ មូល កាច់ ចោទ ឪពុកម្តាយ កងទ័ពគឺមនុស្ស បក្សប្រឆាំង ។ ធ្វើឲ្យ វិរកង័ទពយើង មិនអស់ចិត្ត បានថតវិដេអូបង្ហោះ ពីនាក់ម្តាយ ដោយបាន លើកយកកាត់គណបក្សប្រជាជនមកបង្ហោះ ដោយ លោក ស្រី និយាយ ថាគាតើបានឲ្យកូនប្រុសចូលទៅបំរើជាតិ តតាំងជាមួយ សម្រូវឈ្លានពាន តែអំឡុងពេលកូនប្រុស ត្រឡប់មកពីសមរភូមុខមកសួរសុខទុកម្តាយ ស្រាប់តែមាន អភិបាលស្រុក ហោ ប៊ុនហួរ និងអាជ្ញាធរ ឃុំ ភូមិ ចុះមកសួរសុខទុក បែរជាមកមូលកាច់ ចោទ ថាគាត់ជាសមាជិកគណបក្សប្រឆាំងទៅវិញ ។ជាមួយ គ្នានេះ វិរកងទ័ព មួយរូបនៅ ប្រចាំនៅ តំបន់ភ្នំខ្មោច រួមនិងម្តាយ បាន សម្តែងការឈឺចិត្ត ស្អិតទ្រូង ដង្ហើយសុំអោយ សម្តេចពុក សម្តេចម៉ែ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ជួយអន្តរាគមន៏ រកយុត្តិធម៌ឲ្យពួកគាត់ផងដែរ ។ ក្រោយពី ឃើញ វិដេអូ នោះត្រូវបាន បង្ហោះមាន មហាជនអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នា រិះគន់ យ៉ាងខ្លាំងលើ អភិបាលស្រុករូបនោះ រហូតដល់ ទាមទារអោយថ្នាក់ដឹកនាំ ដកតំណែង អភិបាលស្រុករូបនោះ ចេញពីមុខដំណែងទៀតផង។ ក្រោយពីមានការិះគន់ ពេលនេះ អភិបាលខេត្តព្រះវិហារ ចេញសេចក្តី ណែនាំលោកអភិបាលស្រុក នោះ ហើយ សង្ឈឹមថា មិនមានលើកក្រោយទៀតចុះ ៕



