ឃាត់ខ្លួនក្រុមប្រើប្រាស់គ្រឿងញៀន២នាក់ទៀត បញ្ជូនទៅតុលាការ
ខេត្តតាកែវ៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង ដោយឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ រឹបអូសវត្ថុតាងមួយចំនួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនិតិវិធីច្បាប់។
តាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ ប្រតិបត្តការនេះធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៦ នៅចំណុចភូមិខ្លោងទ្វា ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ងន វណ្ណះ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ខ្លោងទ្វា ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ និងឈ្មោះ ទុំ ចាន់ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ខ្លោងទ្វា ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
ប្រតិបត្តិការនេះ កម្លាំងជំនាញក៏បានដកហូត ម្សៅក្រាមពណ៌សថ្លា ចំនួន ១កញ្ចប់ ទម្ងន់ ១.១៥ក្រាម (ថ្លឹងទាំងសំបកថង់) ទូរស័ព្ទ ចំនួន ២ គ្រឿង ថង់វេចខ្ចប់ និងសម្ភារ: សេពថ្នាំញៀនមួយចំនួន។
ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕



