ខ្មាន់កាំភ្លើងជាជនជាតិចិន បានបាញ់ទៅលើនារីជនជាតិចិនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ កាលពី យប់ថ្ងៃទី១០ខែកុម្ភះ ឆ្នាំ២០២៦ ពុំដឹងថាជារឿងទំនាស់ឬក៏ជារឿងគំនុំនោះទេ ខ្មាន់កាំភ្លើងជាជនជាតិចិនបានរត់មកទាញទ្វារថយន្តរួចដកកាំភ្លើងបាញ់នារីរងគ្រោះម្នាក់ចំត្រង់ចង្កេះនិងពោះបណ្តាលឲ្យរងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើងរត់គេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅចំណុចក្បែរអាគារ The Peak ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ ដោយនារីរងគ្រោះជាជនជាតិចិន រួមនិងបុរសម្នាក់ទៀតជាជនជាតិចិនដូចគ្នាត្រូវជាគូរស្នេហ៍ បានបុកឃីងហៅតាក់សុីជិះខណះតាក់សុីបើកមកដល់ ក៏នារីរងគ្រោះនិងគូរស្នេហ៍បានដើរចេញពី ពី អគារ The Peakរួចចូល ឡេីង រថយន្ដតាក់សុីនោះម៉ាកToyota Prius ពណ៌សពាក់ ផ្លាក លេខ ភ្នំពេញ 2CC-9548 ខណះពេលចូលទៅក្នុងរថយន្តបានបិតទ្វារស្រាប់តែគេឃើញមានខ្មាន់កាំភ្លើងជាបុរសជនជាតិចិនម្នាក់ស្លៀកពាក់ស រត់មកដល់ទាញទ្វាររថយន្តហើយចូលទៅបាញ់នារីរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ចំណែកឯបុរសជាគូរស្នេហ៍ខ្មាន់កាំភ្លើងមិនបានបាញ់នោះទេ ហើយក៏រត់គេចខ្លួនចេញពីកនកលែអកើតហេតុបាត់ស្រមោល ចំណែកនារីរងគ្រោះត្រូវបានរថយន្តតាក់សុីដឹកយកទៅសង្រ្គោះនៅឯមន្ទីពេទ្យរដ្ឋមួយកន្លែង។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងកម្លាំងអាវុធហត្ថខណ្ឌចំការមនចុះមកដល់ធ្វើការឃាត់បុរសជាគូស្នេហ៍រួមទាំងតៃកុងរថយន្តតាក់ស៊ីយកទៅធ្វើការសួរនាំបន្តជុំវិញពាក់ព័ន្ធករណីខាងលើចំណែកឯខ្មាន់កាំភ្លើងសមត្ថកិច្ចនិងធ្វើការសាវជ្រាវដើម្បីតាមឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕

You might also like