ស.ស.យ.ក ចុះMOUជាមួយ សមាគមសិល្បករខ្មែររ ដើម្បីថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌
ភ្នំពេញ ÷ សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមសិល្បករខ្មែរ នៅរសៀលថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ ២០២៦នេះ បានចុះអនុស្សារណ:យោគយល់គ្នា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ រួមទាំងវត្តមានឯកឧត្តម លោកជំទាវ គណៈអចិន្រ្ដៃយ៍ គណៈកម្មធិការកណ្ដាល សមាជិក សមាជិកា ស.ស.យ.ក. សិល្បករ សិល្បការនី ជាច្រើនរូប។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចសហការ និងផ្តល់ការគាំទ្រឱ្យគ្នាទៅវិញទៅមក ដូចជាការផ្សព្វផ្សាយព័ត៌មានអំពីកម្មសិក្សា ឱកាសការងារ វគ្គបណ្តុះបណ្តាល សិក្ខាសាលា វប្បធម៌ និងព្រឹត្តិការណ៍ផ្សេងទៀត ដើម្បីចូលរួមលើកកម្ពស់អប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ ផ្តល់ការងារ និងអត្ថប្រយោជន៍សង្គមផងដែរ។
តាមរយៈការចុះអនុស្សារណៈយោគយល់រវាង ស.ស.យ.ក. និងសមាគមន៍សិល្បៈករខ្មែរនាពេលនេះ គឺជាសកម្មភាពមួយដែលបង្ហាញថា ស.ស.យ.ក. តែងតែយកចិត្តទុកដាក់ និងគាំទ្ររាល់សកម្មភាពដែលរួមចំណែកក្នុងការថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌ដ៏មានតម្លៃ ដែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅជំនាន់ក្រោយឱ្យបន្តរក្សា និងអភិវឌ្ឍ។



