នគរបាលស្រាវជ្រាវបង្ក្រាបទីតាំងនិងជនសង្ស័យពាក់ព័ន្ធករណីទទួលផលចោរកម្ម

ខេត្តកែប៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប និងមានការសម្របសម្រួលនីតិវិធីពីលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប កាលពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងកែប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ កម្លាំងក្រុមបង្ក្រាបស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានស៊ើបអង្កេត ស្រាវជ្រាវរកឃើញទីតាំងទទួលផលចោរកម្ម ចំនួន១ទីតាំង ស្ថិតនៅភូមិកែវក្រសាំង សង្កាត់/ក្រុងកែប ខេត្តកែប ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ រួមមានឈ្មោះ ៖
១- បៀន សុខេង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិ/សង្កាត់អូរក្រសារ ក្រុងកែប។
២- ភឹម រ័ត្ន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី។
៣- សាខន កុសល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ការ៉េម។
៤- មី នី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអាជីវករ។(ទាំង៣នាក់រស់នៅភូមិ/សង្កាត់កែប ក្រុងកែប)។
៥- សេស បូរិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិកែវក្រសាំង សង្កាត់/ក្រុងកែប។
៦- ម៉ាន់ រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើនំបញ្ចុក រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប។
ករណីនេះយើងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន៧គ្រឿង និងទូរស័ព្ទដៃចំនួន៧គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្តកែប កសាងបំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might also like