លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តអញ្ជើញសួរសុខវីរកងទ័ពដែលបានរងរបួសដល់មានពិការភាពកំពុងសម្រាកព្យាបាលនៅផ្ទះ

បានទទួលដំណឹងអំពីស្ថានភាពសុខភាពរបស់វីរកងទ័ព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលបានរងរបួសរហូតដល់មានពិការភាព ក្នុងបុព្វហេតុការពារដែនដីសុវណ្ណភូមិពីសត្រូវឈ្លានពាន។ ការចុះសួរសុខទុក្ខនេះ គឺបានបញ្ជាក់ច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដោយមិនបានទុកវីរកងទ័ពណាម្នាក់ចោលនោះទេ ដែលត្រូវផ្តល់ការយកចិត្តទុកដាក់ និងផ្តល់កម្លាំងចិត្តដោយផ្ទាល់ពីលោកជំទាវបណ្ឌិត និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។

ខេត្តសៀមរាប ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦

You might also like