ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនខេត្តកំពង់ឆ្នាំង, អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកទឹកផុស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំក្រាំងស្គារ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុសក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស។

You might also like