ហ៊ានណាស់ជនសង្ស័យម្នាក់ហ៊ានវា-យបំបែកទូលក់មាសក្នុងផ្សារលេីធំថ្មីក្រុងសៀមរៀប​បំណងប្លន់

មានហេតុការណ៍ភ្ញាក់ផ្អេីលមួយយ៉ាងខ្លាំងនៅវេលាម៉ោង៣ជាងរសៀលត្រូវនិង​ ថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះ​ ដោយមានជនសង្ស័យម្នាក់ពាក់មួកសុវត្ថភាពបានដេីរចូលទៅក្នុងផ្សារលេីធំថ្មីសំដៅទៅចំណុចតូបលេខ៥៩លក់មាស​ វេត​ ចាន់តាក់​ វាយបំបែកទូមាសប្រមូលយកបានគ្រឿងមាសនិងផ្លាកទីនមួយចំនួនហេីយបំរ៉ុងរត់ចេញទៅក្រៅផ្សារវិញតែត្រូវបានបងប្អូនប្រជាពលរដ្ឋដូចជាអាជីវករលក់ដូរឥវ៉ាន់ផ្សេងៗទៀតក្នុងផ្សារនាំគ្នាដេញតាមចាប់បានភ្លាមៗបង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងនិងនឹកស្មានមិនដល់ថាមានជនដែលហ៊ានចូលមកវាយទូមាសប្លន់ស្រស់ៗទាំងថ្ងៃបែបនេះ​ ក្រោយចាប់ខ្លួនបានជនសង្ស័យភ្លាមៗកម្លាំងសមត្ថកិច្ចនិងកម្លាំងអាវុធហត្ថក្រុងសៀមរាប​ បានវាយខ្នោះជនសង្ស័យហេីយនាំខ្លួនយកទៅសាកសួរបន្ត​ ៕
យ៉ាងណាមិញករណីខាងលេីនេះដែលអង្គភាពយេីងខ្ញុំទទួលបានគ្រាន់តែជាព័ត៌មានបឋមនៅទ្បេីយសូមរង់ចាំព័ត៌មានលម្អិតនៅពេលក្រោយ​ ៕

You might also like