BREAKING NEWS អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ត្រូវបានកាត់ទោសជាប់ពន្ធនាគារមួយជីវិតពីបទបះបោរ
តុលាការតំបន់កណ្ដាលទីក្រុងសេអ៊ូល បានកាត់ទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ឲ្យជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងសវនាការលើកដំបូង នាថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយចោទប្រកាន់លោកថា ជាមេដឹកនាំនៃការបះបោរដែលទាក់ទងនឹងហេតុការណ៍ «ប្រកាសច្បាប់អាជ្ញាសឹក កាលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤»។
នៅមុននេះ រដ្ឋអាជ្ញាពិសេស ក្នុងសំណុំរឿងបះបោរនេះ បានទាមទារឲ្យមានការកាត់ទោសប្រហារជីវិតចំពោះអតីតប្រធានាធិបតីរូបនេះ៕






