និស្សិតទំនាក់ទំនងអន្តរជាតិមានសុទិដ្ឋិនិយម ចំពោះសម្តេចធិបតី បង្ហាញឆន្ទៈដោះស្រាយព្រំដែនទៅកាន់ពិភពលោក
ក្រុមនិស្សិតទំនាក់ទំនងអន្តរជាតិ មានសុទិដ្ឋិនិយមខ្ពស់ចំពោះសម្តេចធិបតី ក្នុងការបង្ហាញឆន្ទៈដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃទៅកាន់ពិភពលោក តាមរយៈការប្រាប់ការពិតអំពីការឈ្លានពានទឹកដីពីសំណាក់ទាហានថៃ ។
ក្រោយពេលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន អន្តរជាតិ រ៉យទ័រកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយបានលើកឡើងអំពីបានរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព របស់ថៃ ដោយបានបន្តរំលោភបំពានចូលជ្រៅមកក្នុងដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជានោះ ក្រុមនិស្សិតសិក្សាស្រាវជ្រាវលើកិច្ចការងារទំនាក់ទំនងអន្តរជាតិ បានបង្ហាញការគាំទ្រលើគតិបណ្ឌិតរបស់សម្តេចប្រមុខថ្នាក់ដឹកនាំដែលបានលើកយកបញ្ហា ព្រំដែនបង្ហាញប្រាប់ពិភពលោកឱ្យបានដឹងច្បាស់អំពីភាពពិតរបស់ប្រទេសថៃដែលបានឈ្លានពានមកលើកម្ពុជា ទាំងដែលកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយ ដែលធ្លាប់បានព្រមព្រៀងគ្នា ទាំងទ្វេភាគី និងអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពិភពលោកថា «មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់ នោះ គឺការប្រើប្រាស់យន្តការបច្ចេកទេសដែលមាន ដោយផ្អែកលើសន្ធិសញ្ញា ដោយផ្អែកលើកិច្ចព្រមព្រៀងទាំងអស់ដែលមាន។ ដូច្នេះហើយ សង្ឃឹមថា ថៃនឹងយល់ព្រម និងចាប់ផ្តើមអនុញ្ញាតឲ្យ JBC ធ្វើការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕






