ឃាត់ខ្លួនជនសង្ស័យ លួចទូរស័ព្ទម្នាក់ នៅសង្កាត់គីឡូម៉ែត្រលេខ៦
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ លួចទូរស័ព្ទម្នាក់ នៅចំណុច បន្ទប់ជួលផ្លូវ 201R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ខែកុម្ភៈ ឆ្នាំ២០២៦ ។
ជនសង្ស័យ ឈ្មោះ ហុីម សាលីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិបឹងឈូកសង្កាត់គឺឡូម៉ែត្រលេង៦ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន )
ជនរងគ្រោះ ឈ្មោះ ជា ចាន់ណា ជនជាតិខ្មែរ ភេទបស្រី អាយុ៦១ឆ្នាំ មានទីលំនៅបន្ទប់ជួល ភូមិក្រោលគោ សង្គាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ដូរ។
សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន៖ កង់មួយគ្រឿង ០១ គ្រឿងម៉ាក De angels ពណ៌ស្វាយ នុងទូរស័ព្ទម៉ាក Oppo ពណ៏ប្រាក់ចំនួន ០១គ្រឿង ។ ចំពោះទូរស័ព្ទខាងលើ បានប្រគល់ជូនជនរងគ្រោះវិញ ។
ជនសង្ស័យ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕






