គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ព្យួរអាជ្ញាបណ្ណ និងលុបអាជ្ញាបណ្ណកាស៉ីណូ សរុបចំនួន៦
(ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីការព្យួរអាជ្ញាប័ណ្ណ និងលុបអាជ្ញាប័ណ្ណកាស៉ីណូ សរុបចំនួន៦។
ក្នុងនោះ សម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ០៦២ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូនក្រុមហ៊ុន ហ្សូ ចេង ខេ.ភី ហូលថេល ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ខ្ញុំ ស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត តាមរយៈសេចក្ដីសម្រេចលេខ ០០២ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន៥។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម៖






