អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ជួបពិភាក្សាជាមួយតំណាងស្ថានទូត និងស្ថានកុងស៊ុលនៅកម្ពុជា
(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចូលរួមជាអធិបតីក្នុងកម្មវិធីជួបប្រជុំ ជជែកពិភាក្សា និងអាហារសម្រន់ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយតំណាងស្ថានទូត និងស្ថានកុងស៊ុលប្រចាំកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព និងផ្ដល់ឱកាសផ្លាស់ប្ដូរព័ត៌មានថ្មីៗ ពាក់ព័ន្ធការងារអន្តោប្រវេសន៍ និងបានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងស្ថានទូត ស្ថានកុងស៊ុល តំណាងភ្នាក់ងារអាកាសចរ សមាគមសណ្ឋាគារ និងមន្ត្រីពាក់ព័ន្ធ៕






