ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលលើកទី១៨ ។

កិច្ចប្រជុំនេះដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល,ឯកឧត្តមប្រធានលេខាធិការដ្ឋាន,ឯកឧត្តមអនុប្រធានផ្នែកហិរញ្ញវត្ថុ ,ឯកឧត្តមប្រធានផ្នែកផែនការយុទ្ធសាស្រ្ត ព្រមទាំងមន្រ្តីគណបក្ស និងក្រុមជំនួយការលេខាធិការដ្ឋានគណ:ប្រចាំ។

កិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជន ថ្នាក់កណ្ដាល បានពិនិត្យនិងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន សំដៅធានាប្រសិទ្ធភាព និងនិរន្តភាពការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់ និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ។

នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦!

You might also like