ឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភថវិកា ៥លានរៀល ដល់កីឡាករគុនខ្មែរ កាន់ ម៉េងហុង ដែលប្ដូរជីវិតជួយសង្គ្រោះជនរងគ្រោះ ក្នុងហេតុការណ៍អគ្គិភ័យ នៅខណ្ឌឫស្សីកែវ
(ភ្នំពេញ)៖ ដោយឃើញពីវីរៈភាពរបស់កីឡាករគុនខ្មែរ កាន់ ម៉េងហុង ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ក្លាហានមិនខ្លាចគ្រោះថ្នាក់ ប្តូរជីវិត ក្នុង ការជួយសង្គ្រោះជនរងគ្រោះ ក្នុងហេតុការណ៍អគ្គិភ័យ នាយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនោះ, លោកឧកញ៉ា ស្រី ចាន់ថន (Srey Chanthorn) ស្ថាបនិកក្រុមហ៊ុន «ត្រីខ ខ្ញុំ» បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ជូនដល់កីឡាករ កាន់ ម៉េងហុង។
ថវិកា៥លានរៀលនេះ ត្រូវបានឧកញ៉ា ស្រី ចាន់ថន យកប្រគល់ជូនកីឡាករ កាន់ ម៉េងហុង ដោយផ្ទាល់ដៃ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕






