អាជ្ញាធររាជធានីភ្នំពេញ ចុះរដ្ឋបាលទីតាំងស្នាក់នៅជនបរទេស នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនជាតិចិន១៣នាក់ ដកហូតគ្រឿងញៀន និងអាវុធខ្លី
(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យរដ្ឋបាល ជនបរទេសស្នាក់នៅផ្ទះលេខ១០៤ ផ្លូវR១៣ (បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ច្បារអំពៅ មានជនបរទេសស្នាក់នៅចំនួន១៣នាក់ ស្រី៥នាក់ (ជនជាតិចិន)។
ប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានរកឃើញ វត្ថុតាងមួយចំនួនរួមមាន៖ អាវុធខ្លីមួយដើម ម៉ាក Glock 19 មួយដើម, គ្រាប់អាវុធខ្លី ៩០គ្រាប់, គ្រាប់អាវុធវែង ២៤គ្រាប់, គ្រាប់បែកក្រឡាទាប១គ្រាប់ (ដោះគីបចេញ), ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន៥កញ្ចប់ថង់ធំល្មម, ថ្នាំគ្រាប់ពណ៌ផ្កាឈូក មានអក្សរ WY ១៣៤គ្រាប់, ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន, ថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន, ខ្នោះដៃ២គូ និងទូរស័ព្ទ៤៨គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង១៣នាក់នេះ មកពីខេត្តកោះកុង ១០នាក់ ស្រី០៥នាក់, ខេត្តត្បូងឃ្មុំម្នាក់ និងក្រុង បាវិតម្នាក់។ ជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងបន្ដនីតិវិធី៕






