មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម អញ្ជើញចុះពិនិត្យជម្រកចល័តសម្រាប់ជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យជម្រកចល័តសម្រាប់ជនភៀសសឹកដែលនៅមណ្ឌលសុវត្ថិភាពវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មកចូលនៅមណ្ឌលសុវត្ថិភាពថ្មី។
ជម្រកចល័តនៅមណ្ឌលសុវត្ថិភាពថ្មីនេះ នឹងផ្តល់ភាពងាយស្រួល និងសុខុមាលភាពប្រសើរជាងមុន ទាំងជម្រកស្នាក់នៅ បន្ទប់ទឹក បង្គន់អនាម័យ និងទឹកស្អាតជាដើម។

You might also like